2 ពេលទូលបង្គំនៅទីដាច់ស្រយាលហើយអស់សង្ឃឹមទូលបង្គំស្រែករកព្រះអង្គសូមដឹកនាំទូលបង្គំទៅកាន់ថ្មដាដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។
3 ព្រះអង្គជាទីជម្រករបស់ទូលបង្គំនិងជាប៉មមួយដ៏រឹងមាំតទល់នឹងខ្មាំងសត្រូវ។
4 ទូលបង្គំចង់រស់នៅក្នុងព្រះពន្លារបស់ព្រះអង្គរហូតតទៅទូលបង្គំនឹងជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ។ - សម្រាក
5 ឱព្រះជាម្ចាស់អើយព្រះអង្គតែងតែព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំជានិច្ចព្រះអង្គប្រទានមកទូលបង្គំនូវមត៌កដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ។
6 សូមប្រទានឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរសូមឲ្យព្រះជន្មាយុរបស់ព្រះរាជាស្ថិតនៅជាច្រើនតំណតរៀងទៅ!
7 សូមឲ្យព្រះរាជាបានគ្រងរាជ្យនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់រហូតតទៅ!ព្រះអម្ចាស់អើយ សូមថែរក្សាព្រះរាជាដោយព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ!
8 ទូលបង្គំនឹងស្មូត្រទំនុកតម្កើងសរសើរព្រះនាមព្រះអង្គជារៀងរាល់ថ្ងៃ ឥតឈប់ឈរស្របតាមពាក្យដែលទូលបង្គំបានសន្យាចំពោះព្រះអង្គ!។