ទំនុក‌តម្កើង 61:4-8 KHSV

4 ទូលបង្គំ​ចង់​រស់​នៅ​ក្នុង​ព្រះ‌ពន្លារបស់​ព្រះ‌អង្គ​រហូត​ត​ទៅទូលបង្គំ​នឹង​ជ្រក​កោន​ក្រោម​ម្លប់ព្រះ‌បារមី​របស់​ព្រះ‌អង្គ។ - សម្រាក

5 ឱ​ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​តែងតែ​ព្រះ‌សណ្ដាប់ពាក្យ​អង្វរ​របស់​ទូលបង្គំ​ជា‌និច្ចព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ​នូវ​មត៌កដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។

6 សូម​ប្រទាន​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរសូម​ឲ្យ​ព្រះ‌ជន្មាយុ​របស់​ព្រះ‌រាជាស្ថិត​នៅ​ជា​ច្រើន​តំណ​ត​រៀង​ទៅ!

7 សូម​ឲ្យ​ព្រះ‌រាជា​បាន​គ្រង​រាជ្យនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ!ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សា​ព្រះ‌រាជាដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណាដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ!

8 ទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​សរសើរព្រះ‌នាម​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ ឥត​ឈប់​ឈរស្រប​តាម​ពាក្យ​ដែល​ទូលបង្គំបាន​សន្យា​ចំពោះ​ព្រះ‌អង្គ!។