ទំនុក‌តម្កើង 7:1-5 KHSV

1 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ!ទូលបង្គំ​សូម​យក​ព្រះ‌អង្គ​ធ្វើ​ជា​ទី​ពឹង​ជ្រកសូម​សង្គ្រោះ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំឲ្យ​រួច​ផុត​ពី​អស់​អ្នកដែល​បៀត‌បៀន​ទូលបង្គំ​ផង

2 ក្រែង​លោ​គេ​ហែក​ទូលបង្គំដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។

3 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ!ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ថាប្រសិន​បើ​ដៃ​ទូលបង្គំ​ប្រឡាក់​ទៅ​ដោយ​អំពើ​ទុច្ចរិត

4 ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់តប​ស្នង​នឹង​មិត្ត‌ភក្ដិ​ទូលបង្គំ ឬ​ប្រសិន​បើ​ទូលបង្គំរឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផលពី​អ្នក​ដែល​ជំទាស់​នឹង​ទូលបង្គំ​មែន​នោះ

5 សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់និង​ប្រហារ​ទូលបង្គំ​ទៅ​ចុះឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ​នៅ​នឹង​ដីនិង​ឲ្យ​គេ​យក​កិត្តិយស​របស់​ទូលបង្គំទៅ​ទម្លាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។ - សម្រាក