ទំនុក‌តម្កើង 71:16-22 KHSV

16 ព្រះ‌ជា‌អម្ចាស់​អើយ ដោយ‌សារ​ព្រះ‌អង្គ​ជួយទូលបង្គំ​នឹង​ចូល​មក​ក្នុង​ព្រះ‌ដំណាក់ទូលបង្គំ​នឹង​រំឭក​ពី​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។

17 ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​បាន​ប្រៀន‌ប្រដៅ​ទូលបង្គំតាំង​ពី​ទូលបង្គំ​នៅ​ក្មេងរហូត​មក​ទល់​ពេល​នេះ ទូលបង្គំ​នៅ​តែ​ប្រកាសអំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។

18 ឱ​ព្រះ‌ជាម្ចាស់​អើយឥឡូវ​នេះ ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយសូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយដើម្បី​ឲ្យ​ទូលបង្គំ​អាច​ប្រកាស​អំពី​ព្រះ‌ចេស្ដារបស់​ព្រះ‌អង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះនិង​ប្រកាស​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។

19 ព្រះ‌ជាម្ចាស់​អើយព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អង្គខ្ពស់​ពន់​ពេក​ណាស់ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជា​ច្រើនព្រះ‌ជាម្ចាស់​អើយគ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​បាន​ឡើយ!

20 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើនក៏​ប៉ុន្តែ ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំមាន​ជីវិត​សា​ជា​ថ្មីព្រះ‌អង្គ​បាន​នាំ​ទូលបង្គំ​ឡើង​ពី​រណ្ដៅ​មក​វិញ។

21 ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំមាន​កិត្តិយស​កាន់​តែ​ខ្ពស់ព្រះ‌អង្គ​នឹង​សម្រាល​ទុក្ខ​ទូលបង្គំ​សា​ជា​ថ្មី។

22 ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គដោយ​សំឡេង​ចាប៉ីព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រឱ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គដោយ​ដេញ​ពិណ​កំដរ​ផង!