7 នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។
8 ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយគ្មានព្រះណាដូចព្រះអង្គទេហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
9 ព្រះអម្ចាស់អើយប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមកនឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គហើយលើកតម្កើងសិរីរុងរឿងព្រះនាមព្រះអង្គ។
10 ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដមព្រះអង្គធ្វើការអស្ចារ្យមានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
11 ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះអង្គទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គសូមប្រទានឲ្យទូលបង្គំមានចិត្តស្មោះត្រង់គោរពកោតខ្លាចព្រះនាមព្រះអង្គ។
12 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយទូលបង្គំលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្តទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតទៅ
13 ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់ព្រះអង្គបានរំដោះជីវិតទូលបង្គំឲ្យរួចផុតពីមច្ចុរាជ។