ទំនុក‌តម្កើង 9:16-20 KHSV

16 ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះ‌អង្គព្រះ‌អង្គ​កាត់​ទោស​គេមនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។ ប្រគំ​ភ្លេង សម្រាក

17 សូម​ឲ្យ​មនុស្ស​អាក្រក់គឺ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់វិល​ទៅ​រក​ស្ថាន​មនុស្ស​ស្លាប់​វិញ​ទៅ។

18 រីឯ​មនុស្ស​ក្រីក្រ ព្រះ‌អង្គ​មិន​ភ្លេច​គេ​សោះ​ឡើយហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​វេទនាក៏​មិន​ដែល​សាប‌សូន្យ​ដែរ។

19 ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង!សូម​កុំ​ឲ្យ​មនុស្ស​លោក​មាន​ជ័យ‌ជំនះ​ឡើយ!សូម​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានានៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

20 ឱ​ព្រះ‌អម្ចាស់​អើយសូម​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត!សូម​ធ្វើ​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​ដឹង​ថាពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ!។ - សម្រាក